ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ២៣៧.៨១ គីឡូក្រាមត្រូវបានដកហូត ដើម្បីកម្ទេចចោល
សន្តិសុខសង្គម
221

ខេត្តឧត្តរមានជ័យ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៣៧.៨១ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងខេត្តឧត្តរមានជ័យ និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករ ដែលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។

ចំណែកទំនិញដែលបានដកហូតទាំងនោះ នឹងត្រូវរៀបចំនីតិវិធីដើម្បីកម្ទេចចោល ៕


Telegram