បក្ខពួកក្រុមចោរឆក់យ៉ាងសកម្មជាច្រើនលើកក្នុងក្រុងភ្នំពេញ ២នាក់ ត្រូវសមត្ថកិច្ចប្រដេញចាប់ខ្លួនបាន ខណៈគ្នីគ្នា៥នាក់ទៀត រត់គេចខ្លួនពេលនេះសមត្ថកិច្ចកំពុងតាមចាប់
សន្តិសុខសង្គម
241

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក១ក្រុម ដែលមានគ្នារហូតដល់៧នាក់ ជិះម់ូតូ៤គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរសព្ទ ពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ច ខណ្ឌ ពោធិ៍ សែន ជ័យ ប្រដេញចាប់ខ្លួនបាន២នាក់ ដកហូតបានម៉ូតូ១គ្រឿង ខណៈបក្ខពួក៥នាក់ទៀត ជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មុខ ខ្លោងទ្វារវត្ត ពោធិ៍ វ័ន នៅ តាម មហាវិថី ឈ្នះ ឈ្នះ ស្ថិត នៅ ក្នុងភូមិ ត្រពាំង ធ្នង់ សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង ២នាក់ ទី១ឈ្មោះ ឆឹង ស៊ី ណា រ៉េ ត ភក្ត្រា ភេទប្រុស អាយុ ប្រហែល ២០ ឆ្នាំ មាន ទីលំនៅ ក្នុងភូមិ ចាក់ ជ្រូក សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែន ជ័យ ធ្លាប់ ធ្វើ សកម្មភាព ឆក់ ទ្រព្យសម្បត្តិ អ្នកដំណើរ តាម ផ្លូវ បាន សម្រេច ចំនួន ៣ លើក មក ហើយ ។ ចំណែកជនសង្ស័យទី២ឈ្មោះ ហៃ ចាន់ រស្មី ភេទប្រុស អាយុ ១៦ ឆ្នាំ មាន ទីលំនៅ ក្នុង ភូមិ តា ងួ នទី ១ សង្កាត់ កា កាប ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។ ដកហូត បាន ម៉ូតូ ២គ្រឿង ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ដំបូងឡើយ ពួកគេទាំង២នាក់ និង បក្ខពួក ៥ នាក់ ទៀត បាន ជិះ ម៉ូតូ ៤ គ្រឿង ចេញ ធ្វើ សកម្មភាព ឆក់ នៅ តាម មហាវិថី ឈ្នះ ឈ្នះ មក ដល់ មុខ ខ្លោងទ្វារវត្ត ពោធិ៍ វ័ន ក៏ បាន ឆក់ ទូរស័ព្ទ ពី អ្នកដំណើរ តាម ផ្លូវ បាន ១ គ្រឿង រួច បាន ព្យាយាម ជិះ ម៉ូតូ រត់គេច ខ្លួន តែត្រូវបាន នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ ម្នាក់ កំពុង ធ្វើ ដំណើរ តាម ផ្លូវ នោះ ឃើញ ផ្ទាល់ភ្នែក ក៏ ដេញ តាម និង ស្រែក ប្រកា ស ទៅ កាន់ គោលដៅ នានា តាម វិទ្យុទាក់ទង ឲ្យ ជួយ ពួនស្ទាក់ រហូតចាប់បាន២នាក់ ខណៈ បក្ខពួក ៥ នាក់ ទៀត ជិះ ម៉ូតូ ៣ គ្រឿង គេចខ្លួន បាត់ ស្រមោល ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវ បានសមត្ថកិច្ចនាំ ទៅ សាកសួរ នៅ ប៉ុស្តិ៍ សំរោង ក្រោម ដើម្បី ធ្វើការសាកសួរ និងអនុវត្តតាមច្បាប់ ខណៈបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមច្បាប់ ៕



Telegram