រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះទូកុងតឺន័រមួយកន្លែង យ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១០ និង២០ នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅផ្លូវ៦០ម៉ែត្រ ផ្ទះគ្មានលេខ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ិន ស៊ិនណារុង ភេ ទ ប្រុស អាយុ៣៨ឆាំ្ន មុខរបរអ្នកគ្រប់គ្រង ត្រូវបានអគ្គិភ័យឆាបឆេះ ផ្ទះទូកុងតឺន័រ (ទំហំ ០៤ម៉ែត្រ× ០៤ ម៉ែត្រ) បណ្តាលឲ្យឆេះខូចខាត សម្ភារៈប្រើប្រាស់ក្នុងទូកុងតឺន័រអស់មួយចំនួន តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ បណ្តាល មក ពីការ ឆ្លងចរន្តអគ្គិសនី ។
ភ្លាមៗក៏មាន រថយន្ដ ចេញ អន្តរាគមន៍ ពីខាងរថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ រថយន្ដ ស្មើ នឹង ១៨ ម៉ែត្រគូប , រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ដ ស្មើនឹង ១២ ម៉ែត្រគូប ទើបរលត់ទៅវិញនៅម៉ោង ១០ និង៥០ នាទីយប់ថ្ងៃដដែល ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ