ឃាត់ខ្លួន មេខ្យល់នាំមនុស្សឆ្លងដែន ប៉ុនប៉ងចូលទៅប្រទេសថៃ ខុសច្បាប់ ៣នាក់ ខណៈមនុស្ស៤៤នាក់ជាជនរងគ្រោះក្នុងករណី នេះ ត្រូវបានអប់រំណែនាំ
សន្តិសុខសង្គម
233

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀង សហការជា មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ នគោកលេខ ៨១៩ ដែលមានលោក វរសេ នីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បង្ក្រាបករ ណី នាំយក ចេញដោយមិនស្របច្បាប់សម្រាប់ នាំឆ្លងដែនបានមួយករណីក្នុងបទល្មើសជាក់ ស្ដែង កាលពីវេលាម៉ោង៧ និង៥៨នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិស្វា យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួ ន០៣នាក់ រថ យ ន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង ចំនួន ០២ គ្រឿង ដោយមានប្រជាពលរដ្ឋ ជាពលករ និងកូនចៅ ជាជន រងគ្រោះក្នុង អំពើនាំចេញនេះចំនួន ៤៤ នាក់ ស្រីចំនួន ១០ នាក់ អនីតិជនចំនួន ១២នាក់ ស្រី០១នាក់ ហើយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។

មេខ្យល់ទាំង០៣នាក់នោះមាន៖

១-ឈ្មោះហេង ច័ន្ទដារាភេទប្រុ ស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។

២-ឈ្មោះឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិពពិត ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។

៣-ឈ្មោះសេង ឈុន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។

ពេលនេះមេខ្យល់ទាំង០៣នាក់ និងរថយន្តផងនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូ ន មកការិយាល័យជំនាញ អនុវត្តតាមច្បាប់។ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឲ្យវិលទៅ លំនៅដ្ឋានវិញ៕ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង



Telegram