ស្រ្តីម្នាក់អះអាងថា ដោយសារខឹងប្តីប្រើហិង្សាដាក់ខ្លួនពេក ទ្រាំលែងបាន ដុតផ្ទះចោលបង្កឲ្យភ្ញាក់ផ្អើលរត់ចែកជើងគ្នាតែម្តង
សន្តិសុខសង្គម
613

រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង ផ្តើមចេញពីជម្លោះពាក្យសម្ដីរវាងប្តីប្រពន្ធ១គូ ដែលប្តីឈានដល់ការប្រើហិង្សា ប្រពន្ធទប់កំហឹងមិនបាន ទាញដែកកេះដុតពូក បង្កមានការភ្ញាក់ផ្អើលពលរដ្ឋជិតខាង ប្រញាប់រាយការណ៍មកសមត្ថកិច្ចដើម្បីជួយចុះមកបាញ់ពន្លត់ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ជិតនឹងស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧(ព្រះមុន្នីរ៉េត) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះជាប្តីឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ និងប្រពន្ធឈ្មោះជុំ រំដួល ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់ខោអាវ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជាប់នឹងកន្លែងកើតហេតុ ក៏ដូចជាស្ត្រីជាប្រពន្ធរបស់ម្ចាស់ផ្ទះ បានប្រាប់ក្នុងការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធគាត់ បានទាស់ពាក្យសម្ដីខ្លាំងៗបង្កជាជម្លោះពាក្យសម្តីរហូតកើតជាហិង្សា ពេលនោះប្រពន្ធទប់កំហឹងមិនបានទាញដែកកេះដុតពូក ឆេះអណ្តាលភ្លើងឡើងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លតអគ្គីភ័យបាញ់ទប់ស្កាត់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចេញរថយន្តមកចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ទើបរត់ទៅវិញ គ្មាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។

ចំណែក២នាក់ប្តី ប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹកដើម្បីធ្វើការសួរនាំបន្ត៕ មេសា


Telegram