ជនសង័្សយ២នាក់ លួចទូរស័ព្ទដៃគេ បានតែ២ថ្ងៃប៉ុណ្ណោះ ត្រូវសមត្ថកិច្ចបង្រ្កាបបាន នៅក្រុងបាត់ដំបង
សន្តិសុខសង្គម
475

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកទូរ ស័ព្ទដៃរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២១ និងត្រូវបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល មួយកន្លែងស្ថិត ក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ៖

១-ឈ្មោះ មាន សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២-ឈ្មោះ ពេជ្រ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងនោះសមត្ថកិច្ច ដកហូតបាន ទូរសព្ទ័ដៃម៉ាក OPPO ចំនួន ០១គ្រឿង ជារបស់ជរងគ្រោះ។

សូមបញ្ជាក់ថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០ ២១ វេលាម៉ោង៦ល្ងាច នៅចំ ណុចក្រុម ទី១១ ភូមិជ្រៃកោង សង្កាត់ ស្លាកែត ក្រុងបាត់ ដំបង ខេត្តបាត់ ដំ បង ជនសង័្សយបានធ្វើសកម្ម ភាពលួច យកទូរស័ព្ទដូចខាងលើ ដែលជារបស់ជនរងគ្រោះឈ្មោះ ផាន់ វិភា ភេទ ស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលគាត់ទុកនៅក្នុងឃ្លុបក្រោម កែបម៉ូតូ ហើយពេលដែលដឹងថាបាត់ ទូរស័ព្ទ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូល មកសមត្ថកិច្ចនគរបាល ។ ផ្តើមពីការដាក់ពាក្យបណ្តឹង នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខ ស ញ្ញាបាននិងធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយជនសង្ស័យ បានសារភាពពីកំហុសរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ និងប្រគល់ទូរសព្ទឲ្យជនរងគ្រោះវិញផងដែរ ៕ 


Telegram