ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយអ.ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះសហការជាមួយកម្លាំងអ.ហក្រុងកំពង់ឆ្នាំង ធ្វើការចុះចាប់ខ្លួន នៅវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តាមដីកាបង្គាប់ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត ។
ជនត្រូវចោទដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះរបស់ជនង្ស័យ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ (១៣១/០២១)ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកមេរោគCovid19 (លទ្ធផលអវិជ្ជមាន) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅចៅក្រមស៊ើបសួរអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង