អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណជិត ១តោន ត្រូវបានមន្ត្រី ក.ប.ប. រកឃេីញ និងដកហូតនៅខេត្តបន្ទាយមានជ័យ
សន្តិសុខសង្គម
115

ខេត្តបន្ទាយមានជ័យ ៖ ខណៈពេលដែលមន្ត្រី ក.ប.ប. ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារ ក៏ប្រទះឃេីញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វេីការត្រួតពិនិត្យ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។ តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ (មេតាណុល) បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន ៩៦០លីត្រមករក្សាទុកដេីម្បីដោះស្រាយទៅតាមនីតិវិធី៕


Telegram