អាណិតណាស់!!! ពលរដ្ឋខ្មែរចំនួន៣នាក់ ម្តាយនិងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទឹកដីថៃ
សន្តិសុខសង្គម
215

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរចំនួន០៣នាក់ ម្តាយនិងកូនបានបាត់បង់ជីវិតដោយជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ ក្នុងទឹកដីថៃ ស្ថិតនៅភូមិណាង៉ាម ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ។

ប្រភពពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់ម្តាយនិងកូន មាន៖១-ឈ្មោះ ជួន ចាន់កុងអាយុ២៤ឆ្នាំ ជាម្តាយនិងកូន០២នាក់ទៀត១-ឈ្មោះហេង បូណា ភេទស្រីអាយុ០៣ឆ្នាំ,២- ឈ្មោះ ហេង សេងមុន្នី អាយុ០២ខែ ទាំង០៣នាក់ម្តាយនិងកូន មានស្រុកកំណើតរស់នៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើករថយន្តឈ្នួលជាជាតិថៃ បើករថយន្តមានល្បឿនលឿន រថយន្តបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្លាប់អ្នករួមដំណើរជាជនខ្មែរ០៣នាក់ម្តាយនិងកូន និងអ្នកបើកបរជាជនជាតិថៃក៏ស្លាប់ផងដែរ ។នៅវេលាម៉ោង០៤និង៥០នាទី ល្ងាចថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ អាជ្ញាធរថៃបានដឹកសពម្តាយនិងកូនទាំង០៣នាក់តាមច្រកទ្វារបឹងត្រកួន ប្រគល់ឲ្យអាជ្ញាធរខ្មែរ ប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


Telegram