ខ្លោចចិត្ត! ឪពុកជិះម៉ូតូឌុបកូ.នប្រុសស្រីតូ.ចៗ២នាក់ មកពីលេងផ្ទះយាយទៅផ្ទះវិញ ទាក់ដៃចង្កូតជាមួយរថយន្ត ដួលខ្ទា.តកូនស្រីអាយុ២.ខួ.ប ត្រូវរថយន្តកិ.នខ្ទេ.ចក្បាល ខណៈឪពុកនិងកូនប្រុសម្នាក់ទៀតខ្ទា.តចេញ
សន្តិសុខសង្គម
136

រាជធានីភ្នំពេញ ៖ ឪពុកនិងម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ខណៈទើបតែយកកូនប្រុសស្រីតូចៗ២នាក់ ទៅលេងផ្ទះយាយ លុះជិះត្រឡប់មកវិញ ឪពុកបានឌុបកូនតូចៗទាំង២នាក់ លើម៉ូតូ ស្របពេលភ្លៀងកំពុងធ្លាក់ខ្លាំង ក៏ទាក់ដៃចង្កូតម៉ូតូជាមួយរថយន្ត កិនកូនស្រីអាយុទើបតែ២ខួប ខ្ទេចក្បាលធ្លាយខួរយ៉ាងរន្ធត់ ខណៈកូនប្រុសម្នាក់ទៀត និងឪពុកបានខ្ទាតចេញពីម្ខាង ។

ហេតុការណ៍ដ៍រន្ធត់ចិត្តនេះ បានកើតឡើងនៅម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីអាយុ២ខួប ដែលត្រូវរថយន្តកិនស្លាប់នេះ មានឈ្មោះ មរកត រស់នៅក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន ពីឪពុកបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HR-7820 ឌុបកូនប្រុសស្រីតូចៗ២នាក់ ទៅលេងផ្ទះម្តាយបង្កើតនៅម្តុំបឹងទំពុន លុះដល់ម៉ោងកើតហេតុ គាត់ជាឪពុក បានជិះម៉ូតូឌុបកូនទាំង២នាក់ ទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក្នុងបំណងត្រឡប់ទៅផ្ទះវិញ ពីត្បូងមកជើង មកដល់ចំណុចកើតហតុ ក៏បានជិះទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តមិនចាំម៉ាក ដួលខ្ទាតកូនស្រីអាយុ២ខួបដែលអង្គុយនៅខាងមុខ ចូលក្រោមកង់រថយន្ត ត្រូវរថយន្តនោះកិនខ្ទេចក្បាល ធ្លាយខួរយ៉ាងរន្ធត់ ខណៈឪពុកនិងកូនប្រុសម្នាក់ទៀតដែលអង្គុយនៅខាងក្រោយ បានខ្ទាតចេញទៅម្ខាង ភ្លាមៗរថយន្តនោះ បានបើករត់គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការ ជាមួយជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការពិនិត្យនិងវាស់វែង និងប្រគល់សពក្មេងស្រីអាយុ២ខួបខាងលើ ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈទាំងឪពុក ទាំងម្តាយ ដែលមកតាមក្រោយបន្ទាប់ពីកើតហេតុនោះ បានយំសោកបោកខ្លួនយ៉ាងខ្លាំង ស្ទើរតែសន្លប់បាត់ស្មារតី ស្តាយស្រណោះកូនជាទីស្រឡាញ់ ស្មើរគ្រាប់ភ្នែក ហើយករណីនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ តាមរករថយន្ត មកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕


Telegram