ទីតាំងជល់មាន់មួយកន្លែង ប្រមូលផ្តុំមនុស្សលេងល្បែងស៊ីសង គ្រាន់តែឃើញប៉ូលិសទៅដល់រត់អស់ សល់តែម៉ូតូ
សន្តិសុខសង្គម
484

ខេត្តកំពត ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ទីតាំងជល់មាន់មួយកន្លែង ប្រមូលផ្តុំមនុស្សលេងល្បែងស៊ីសង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ចុះធ្វើការបង្ក្រាប ដកហូតបានម៉ូតូជាច្រើនគ្រឿង ។

ការបង្ក្រាបនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

មុននឹងឈានដល់ការបង្ក្រាបខាងលើ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានការលួចប្រមូលផ្តុំជល់មាន់នៅទីតាំងខាងលើ ។ ភ្លាមៗក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះបង្ក្រាបដល់ទីតាំងនោះភ្លាមតែម្តង និងដកហូតបានមាន់ និងម៉ូតូជាច្រើនគ្រឿង ដោយទីតាំងមិនអំណោយផល ខណៈមនុស្សនាំគ្នារត់អស់។

ពេលនេះវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕


Telegram