រាជធានីភ្នំពេញ ៖ ម៉ូតូសង់សេ១២៥ មួយគ្រឿង បានខ្ទេចយ៉ាងដំណំ ខណៈត្រូវរថយន្តកុងតឺន័រមួយគ្រឿង កិនពីលើ និងបណ្តាលឲ្យមនុស្សម្នាក់ រងរបួសបាក់ភ្លៅ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២ យប់ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
រថយន្ដកុងទីន័កិនម៉ូតូឌ្រីសេ១២៥ ២ គ្រឿងបណ្ដាលអោយមាននាក់បាក់ជើងម្នាក់នៅនិងកន្លែងកើតហេតុ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូឌ្រីមសេ១២៥ ចំនួន២គ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច តាមដងផ្លូវវេងស្រេង លុះដល់ចំណុចកើតហេតុរង្វង់មូលចោមចៅ ក៏មានរថយន្តកុងតឺន័រ មួយគ្រឿង ធុនធំ សណ្តោងរម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3A-0260 បានបុកនិងកិនម៉ូតូខ្ទេចចំនួន១ គ្រឿង បណ្ដាលឲ្យមានអ្នករបួសបាក់ភ្លៅម្នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ចំណែករថយន្តកុងតឺន័រ បានបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ធ្វើការឃាត់បាន ដោយឡែកតៃកុងរថយន្តគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕