រថយន្ដ២គ្រឿង បុកគាបជាប់គ្នា បណ្ដាលឲ្យមានអ្នករបួ.សធ្ង.ន់ លើផ្លូវជាតិលេខ៦អា
សន្តិសុខសង្គម
185

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគាបជាប់គ្នា បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដស៊ាំយ៉ុងមួយគ្រឿង បើកដឹកអីវ៉ាន់ពេញរថយន្ដ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុតកើតហេតុ រថយន្ដបានបែកកង់ខាងមុខ ក៏រ៉េចង្កូតហោះឆ្លងផ្លូវ បញ្ច្រាសទៅបុកនឹងរថយន្ដព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-8329 ពេញមួយទំហឹង បណ្ដាលអោយមានមនុស្សរងរបួសធ្ងន់ គាបជាប់ក្នុងរថយន្ដ សំណាងល្អ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះ ជួយគាស់យកចេញពីរថយន្ដទាន់ពេល និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕


Telegram