កំពូលអ្នកដាក់លូ មិនឈឺក្បាល ពីការលិចលង់របស់ប្រជាពលរដ្ឋ ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើចេញ!
សន្តិសុខសង្គម
630

រាជធានីភ្នំពេញ ៖ ទីតាំងមួយកន្លែង បានជីកដីដាក់លូ មិនឈឺក្បាល ពីការលិចលង់របស់ប្រជាពលរដ្ឋ ទាល់តែសោះ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើរបងដើម្បីស្ដារប្រឡាយមេ(អមផ្លូវរថភ្លើង) ។

ការចុះអនុវត្តនេះ គឺបានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានដឹកនាំក្រុមការងារ ចុះមករុះរើរបង ដែលបានសាងសង់បិទចរន្តទឹក ដើម្បីស្ដារប្រឡាយមេ(អមផ្លូវរថភ្លើង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានណែនាំឱ្យរុះរើចេញ ហើយត្រូវដាក់លូមុខកាត់ទំហំ១,៥m x២m ដើម្បីបញ្ច្រាសការជន់លិចពេលមានភ្លៀងធ្លាក់ បូករួមទាំងរដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង ពិសេស កុំឲ្យមានការលិចលង់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋផ្សេងទៀតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទាំងមូលតែម្តង ហើយអាជ្ញាធរ ក៏អរគុណដល់ប្រជាពលរដ្ឋដែលបានសហការជាមួយអាជ្ញាធរ ដើម្បីឱ្យការស្ដារប្រឡាយមេនេះសម្រេចបានជោគជ័យ ៕


Telegram