ខេត្តកំពង់ចាម ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោក ស៊ីម លាងទ្រី និងអ្នកស្រី ញ៉េះ មុំ ដែលជាសម្បុរសជន បាននាំយកអំណោយចែកជូនវត្តកោះគុល និងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារដែលកំពុងខ្វះខាត ទីទ័លនិងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិ កោះគុល ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងនោះ អំណោយដែលយកមកប្រគល់ជូននាពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គឺឡូក្រាម, ត្រីខ មួយយួរ, មី មួយកេះ , ថវិកា ៣០០០០ រៀល ក្នុងមួយគ្រួសារ និងបានបន្តនាំយកអំណោយ ជូនទៅវត្តកោះគុល រួមមាន៖ ទឹកសុទ្ធអង្គពូរូ មួយកេះ, អង្ករមួយបេ ៥០គីឡូក្រាម និងថវិកាចំនួន ២០០០០០រៀល។
ទន្ទឹមនោះ លោក ស៊ីម លាងទ្រី និង អ្នកស្រី ញ៉ែកមុំ ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ
សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់ នូវអានាម័យហើយជាពិសេសសូមចូលរួមអនុវត្តតាម ប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ៣ការពារ)អោយបានខ្ចាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ១៩ ដ៏កាចសាហាវនេះ ៕