រថយន្តវីហ្គូស្លាកលេខរដ្ឋ រេចង្កូតបុកបង្កាន់ដៃស្ពានបាឡេ ខ្ទេចរថយន្តយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវីហ្គូ មួយគ្រឿង សង្ស័យបើកបរខ្វះការប្រុងប្រយត្ន័ បានបុកបង្កាន់ដៃស្ពានបាឡេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងណាស់គ្មានអ្នករងរបួស កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបុរសម្នាក់ បានបើករថយន្តម៉ាក វីហ្គូ មួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ06 2-0223 មិនដឹងបើកបរយ៉ាងម៉េច បានរេចង្កូតមកបុកបង្កាន់ដៃស្ពាន់បាឡេ បណ្ដាលឲ្យរថយន្ដរងការខូតខាតយ៉ាងដំណំ តែសំណងល្អអ្នកបើករថយន្ដ មិនមានរងរបួសអ្វីឡើយ ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕