ហួសចិត្ត! ដុត ខ្សែ ភ្លើង យក ស្ពាន់ បង្កជាអគ្គិភ័យឆេះផ្ទះខ្ទេចគ្មានសល់៥ ខ្នង ផ្ទះ ស្មើរនឹង ១២គ្រួសារ បាញ់ទឹកពន្លត់អស់១៧ឡាន ទើបរលត់
សន្តិសុខសង្គម
431

រាជធានីភ្នំពេញ ៖ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ យប់មិញនេះ មានករណីអគ្គីភ័យបានឆាបឆេះ លេបត្របាក់ផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងក្រហមឆ្អៅ ឆេះអស់គ្មានសល់ នៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់មានឈ្មោះ មួង សារិទ្ធ ភេទ ប្រុស អាយុ ៤៥ ឆាំ្ន បានជួលទៅឲ្យឈ្មោះ ចាន់ សំណាង ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបររើសអេតចាយ ដែលជាប្រភេទ ផ្ទះឈើប្រកសង្ក័សី (ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ) ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងចំនួន ០៥ ខ្នង ផ្ទះ ស្មើរនឹង ១២គ្រួសារ ដោយសារតែការ ដុត ខ្សែ ភ្លើង យក ស្ពាន់ ទើបបង្ករ ទៅ ជា អគ្គីភ័យ ឆាបឆេះ តែម្តង ។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿងមកបាញ់ពន្លត់ រួមមាន រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ ឡាន , រថយន្តសាលាខណ្ឌឬស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាសទឹកអស់ ០១ ឡាន និងរថយន្តស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ទើបរលត់ទៅវិញនៅម៉ោង ៨យប់ ថ្ងៃដដែល ៕


Telegram