ក្រុមបងធំចំនួន៣នាក់ ត្រូវប្រដាប់ដោយកាំបិតផ្គាក់ និងដាវ សស្ញាច សងសឹកក្រុមម្ខាងទៀត ត្រូវអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួន
សន្តិសុខសង្គម
496

ខេត្តរតនគិរី ៖ ក្រុមបងធំចំនួន៣នាក់ ត្រូវប្រដាប់ដោយកាំបិតផ្គាក់ និងដាវ សស្ញាច សងសឹកក្រុមម្ខាងទៀត រឿងជនរងគ្រោះបោកទូរស័ព្ទរបស់ខ្លួន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៧ និង២០នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននាពេលនេះ គឺពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ០១ និង០០នាទីរំលងអាធ្រាត ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជនសង្ស័យមានទំនាស់គ្នាបន្តិចបន្តួច និងគុំគួនរឿងជនរងគ្រោះបោកទូរស័ព្ទរបស់ខ្លួន។

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូតបាន កាំបិតផ្គាក់ចំនួន ០១ដើម, ដាវសាំម៉ូរ៉ៃចំនួន ០១ដើម, ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ GRK News


Telegram