ខេត្តកំពង់ធំ ៖ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យមួយ បានឆេះសាលាមួយកន្លែង ផ្អើលអស់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង១ និង៤០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះ០១ខ្នង ទំហំ ០ ៨x៣៣ ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះ ភឹម ហេង ភេទ ប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធឈ្មោះ ជីម ធីដា អាយុ ៣៣ ឆ្នាំ បណ្តាលឲ្យខូចខាត ឆេះផ្ទះចំនួន ០១ ខ្នង, ឆេះកុំព្យូទ័រចំនួន ២០ គ្រឿង, ឆេះម៉ាស៊ីនព្រីនចំនួន១២០គ្រឿង , ឆេះទូរកញ្ចក់ចំនួន ១០ទូរ, ឆេះគ្រែចំនួន ០២ គ្រឿង និងឆេះខោអាវនិងសម្ភារប្រើប្រាស់មួយចំនួន។
ចំណែកមូលហេតុ គឺ បណ្តាល មក ពី ឆ្លងចរន្តអគ្គីសនី ។
ភ្លាមៗគេឃើញ មានរថយន្ត អន្តរាគមន៍ ពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង បានចេញអន្តរាគមន៍ក្នុងនោះមាន ៖
១. រថយន្តនគរបាលខេត្ត ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ។
២. រថយន្តនគរបាលស្រុកកំពង់ស្វាយ ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មើ នឹង១៨ម៉ែត្រគូប ។
៣. រថយន្តនគរបាលស្រុកស្ទោង ០១ គ្រឿង ប្រើទឹកអស់ ០៣រថយន្ត ស្មើនឹង១៨ម៉ែត្រគូប ។
៤. រថយន្តឧកញ៉ា លឹម ប៊ុណ្ណា ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
សរុបទាំងអស់ចំនួន១១រថយន្តស្មើ៥៦ម៉ែត្រគូប ទើបរលត់ទៅវិញជាស្ថាពរ៕