រថយន្តស៊េរីទំនើប Range Rover រ៉េចង្កូតបុកថ្មពុះចែកទ្រូងផ្លូវខូចខាតមួយកំណាត់មុខ ទាំងព្រឹកព្រលឹម
សន្តិសុខសង្គម
135

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបRange Rover បើកបុកថ្មពុះចែកទ្រូងផ្លូវ រួញមួយកំណាត់មុខ សំណាងមិនបង្កអោយមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-1117 បើកដោយបុរសម្នាក់ជាជនបរទេស ម្នាក់ជាមនុស្សប្រុស តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករងរបួសក្រោយកើតហេតុអ្នកបើកបរបានបើកទ្វារថយន្តចុះគេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្តតែរថយន្តនៅហ្នឹងកន្លែង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ មេសា


Telegram