អាជ្ញាធរខណ្ឌដង្កោ បង្ក្រាបសង្វៀនជល់មាន់ដកហូតរថយន្ត២គ្រឿងនិងម៉ូតូ៥គ្រឿងមាន់ជល់១ក្បាល ចំណែកមនុស្សគេចខ្លួនអស់
សន្តិសុខសង្គម
295

រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោដឹកនាំដោយលោក ទុយ ច័ន្ទ អភិបាលរងខណ្ឌបានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ លេងអាប៉ោង លេងបៀរ មួយកន្លែងស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះ។

លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោបានអោយប្រាប់TVFB ឲ្យដឹងថា ក្នុងប្រតិបត្តិបង្ក្រាបខាងលើនេះដោយទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋពលរដ្ឋថាទីតាំងខាងលើនេះបានលួចបើកកន្លែងជល់មាន់ប្រមូលផ្តុំគ្នាដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ល្មើសនឹងវិធានរដ្ឋបាល និងវិធានសុខាភិបាល ។

លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ បានចាត់ឲ្យលោក ដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពសាលាខណ្ឌដង្កោ ចុះធ្វើការបង្ក្រាបក៍ប៉ុន្តែអ្នកញៀនល្បែងទាំងនោះ បាននាំគ្នារត់បាត់អស់ ដោយសារពេលកម្លាំងចុះដល់ទីតាំងគឺក្រុមញៀនល្បែងបានឃើញសមត្ថកិច្ចមុន ព្រោះជាផ្លូវតែមួយ ក៏បានរត់គេចអស់ ហើយកម្លាំងបានដកហូត ម៉ូតូ៥គ្រឿង មាន់ជល់១ក្បាល រថយន្តពីរគ្រឿង រថយន្តFord ១គ្រឿងរថយន្ត Prus ១គ្រឿង ដែលចតនៅក្បែរសង្វៀនជល់មាន់យកមកប្រគល់អោយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនីតិវិធីច្បាប់ ៕មេសា


Telegram