ឈ្លោះជាមួយប្រពន្ធ និងឪពុកម្តាយ តូចចិត្តមក.. លើស្ពានជ្រោយចង្វរ សំណាងឃាត់ទាន់
សន្តិសុខសង្គម
145

រាជធានីភ្នំពេញ ៖ បុរសម្នាក់ លោតទឹកសម្លាប់ខ្លួន មិនសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ យប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ លើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសម្នាក់បានជិះម៉ូតូ មួយគ្រឿង ឡើងមកលើស្ពានជ្រោយចង្វា បម្រុងនឹងលោតទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឃាត់យកចុះមកក្រោមស្ពាន។

បើតាមការសាកសួរពីបុរសខាងលើ ដែលមានអាយុប្រមាណ២២ឆ្នាំ បានឲ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្ត ដោយសារតែមានជម្លោះនៅក្នុងគ្រួសារជាមួយនឹងប្រពន្ធ និងឪពុកម្ដាយ ក៏ខឹងចិត្តជិះម៉ូតូមកលើស្ពានជ្រោយចង្វាដើម្បីចង់សម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋជួយទាន់ពេលវេលា។

ក្រោយពេលកើតហេតុ បងប្អូនសមត្ថកិច្ចកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការនគរបាលខណ្ឌជ្រោយចង្វារ និងបងប្អូនប្រជាពលរដ្ឋបានពន្យល់ណែនាំទៅលើបុរសខាងលើ កុំឥ្យគិតខ្លីព្រោះជីវិតមានតម្លៃណាស់ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង ៕


Telegram