ខេត្តកណ្តាល ៖ ខណះពេលជនរងគ្រោះដាក់ម៉ូតូនៅក្បែរកុដលោកនិងបានឡើងលើដំបូលកុដ ដើម្បីជួសជុល ស្រាប់តែលោកចោរលួចយកម៉ូតូ តែចៃដន្យមានអ្នកនៅវត្តឃើញក៍ស្រែកចោរៗ ទីបំផុតក៍ចាប់ជនសង្ស័យនេះបានភ្លាមៗតែម្តង រួចប្រគល់ទៅឲ្យប៉ូលិស កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៣០នាទីចំនុចភូមិ ព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៍មានថាជនរងគ្រោះឈ្មោះ ឈុន សៀងម៉េង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ថ្លុកត្របែក ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល។ចំណែកុំឯ
ជនសង្ស័យឈ្មោះ ម៉ៅ ស៊ីណាន់ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកក្តាម១ ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាលនិងមានសារធាតុញៀននូវក្នុងទឹកនោមនិងធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀនខេត្តកណ្ដាលចំនួន ០២លើក។
ជាមួយនោះដកហូតម៉ូតូ ០១ គ្រឿង ម៉ាក សង់ C125 ពណ៍ ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1U-6083។
ប្រភពបន្តថានៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ឈុន សៀងម៉េង បានជិះម៉ូតូម៉ាកសង់ C125 ពណ៍ ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1U-6083 ជាកម្មសិទ្ធរបស៎ខ្លួនដែលបានទិញបង់រំលោះដោយជិះឌុបគ្នាជាមួយក្មួយឈ្មោះ ណេត វណ្ណះ ភេទ ប្រុស អាយុ ២១ឆ្នាំ មកធ្វើការសំណង់នៅវត្តព្រែកជីក ក្នុងភូមិ ឃុំ កើតហេតុខាងលើ ពេលមកដល់ជនរងគ្រោះ និង ក្មួយឈ្មោះ ណេត វណ្ណះ បាននាំគ្នាឡើងធ្វើការសំណង់នៅលើដំបូលកុដិ
លោក ដោយទុកម៉ូតូនៅក្រោមដើមស្វាយក្បែរកុដិលោក ហើយមិនបានចាក់សោ ក ទេ ឆ្លៀតពេលនោះមានអ្នកនៅក្នុងវត្តបានស្រែកថា៖ ចោរៗលួចម៉ូតូ ។
ភ្លាមនោះ ជនរងគ្រោះ បានចុះពីដំបូលកុដិលោក ដេញតាមរកមកខាងក្រៅរបងវត្ត ស្រាប់តែឃើញជនសង្ស័យ កំពុងបានបណ្តើរម៉ូតូរត់តាមផ្លូវគ្រួសក្រហម ឆ្ពោះទៅទិសខាងជើង ក៍ដេញពេលនោះជនសង្ស័យក៏បានផ្តួលម៉ូតូនៅកណ្តាលផ្លូវ បន្ទាប់មកជនរងគ្រោះ និង ក្មួយព្រមទាំងអ្នកភូមិ ក៍នាំគ្នាចាប់នាំខ្លួន ជនសង្ស័យ ប្រគល់ទៅប៉ុស្តិ៍
នគរបាលកោះចិន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕