រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះម៉ាស៊ីននត្រជាក់នៅមន្ទីរពេទ្យ ពហុព្យាបាលនឹងសម្ភព សុខលាភ មេត្រី ផ្អើលក្រុមគ្រូពេទ្យនិងអ្នកជំងឺរត់ចែកជើងគ្នា កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចមន្ទីរពេទ្យ សុខ លាភ មេត្រី ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើត មានអ្នកជំអឺគាត់បានបើកម៉ាស៊ីនត្រជាក់ប្រើ នៅពេលគាត់ចេញទៅវិញ គាត់មិនបានបិទម៉ាស៊ីនត្រជាក់ ក្រោយមកក៏មានផ្សែងខ្មួរខ្មាញ់ហ៊ុយចេញពីបន្ទប់ខាងលើសន្តិសុខនិងក្រុមគ្រូពេទ្យបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យធ្វើការបាញ់ពន្លត់ទប់ស្កាត់ មិនអោយរាលដាល់ដោយមានផ្សែងខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏ប្រញាប់រាយការណ៍ទៅកម្លាំងសម្ថកិច្ចមូលដ្ឋាននឹងរថយន្តពន្លត់អគ្គីភ័យអោយចេញជួយអន្តរាគមន៍។
សមត្ថកិច្ចបានប្រាប់អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌ពីប្រជាពលរដ្ឋថាមានករណីអគ្គីភ័យឆាបឆេះមន្ទីពេទ្យភ្លាម ក៏បានទាក់ទងទៅរថយន្តបង្កានិងពន្លត់អគ្គីភ័យចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ធ្វើការបាញ់អោយរលត់ទៅវិញភ្លាមៗមិនអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។
ករណីអគ្គីភ័យខាងលើនេះដែរបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ហើយរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ចំនួនសរុប៥គ្រឿង ធ្វើការបាញ់អស់៣គ្រឿងរលត់ទៅទាំងស្រុងក្នុងហេតុនេះមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕ មេសា