ឃាត់ខ្លួនមនុស្ស ២៩៧នាក់ រថយន្ត ១១គ្រឿង និងម៉ូតូ ៥៧គ្រឿង ពាក់ព័ន្ធនឹងការល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១
រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១៖
ការអនុវត្តវិធានការច្បាប់មានចំនួន ១០២ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៧នាក់
២.ឃាត់យានយន្ត (រថយន្ត ១១គ្រឿង និងម៉ូតូ ៥៧គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ១,៤០០,០០០រៀល ៕