នារីម្នាក់ ត្រូវបានចោរឆក់កាបូបបានសម្រេចរត់បាត់ បណ្តាលឲ្យដួលរបួស ហៅក្រុមគ្រួសារឲ្យមកយកទៅផ្ទះវិញ
សន្តិសុខសង្គម
143

រាជធានីភ្នំពេញ ៖ នារីម្នាក់ ត្រូវបានក្រុមជនសង្ស័យជាចោរ បានធ្វើសកម្មភាពឆក់យកកាបូបលុយ បានសម្រេច បណ្ដាលឲ្យដួលរងរបួស ត្រូវបានក្រុមគ្រួសារមកយកទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើង មាននារីរងគ្រោះម្នាក់ បានជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវមូលនិធិ ទើបតែមកពីញ៉ាំអីជាមួយនឹងមិត្តភក្តិ រួចក៏ជិះម៉ូតូដើម្បីត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យមួយក្រុម ជិះម៉ូតូឌ្រីមសេ១២៥ ពាក់អាវខ្មៅ បានធ្វើសកម្មភាពលូកដៃ ឆក់កាបូបរបស់នាង បណ្ដាលឲ្យនារីជនរងគ្រោះដួលទៅនឹងថ្នល់ រងរបួស ត្រូវបានក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះ នៅទីតាំងចំណុចកើតហេតុ ភ្លាមៗនោះក៏មានសមត្ថកិច្ចមកដល់ ហើយនាងក៏បានទំនាក់ទំនងហើយក្រុមគ្រួសារ ឲ្យមកទទួលយកនាងត្រឡប់ទៅផ្ទះវិញ ដោយមិនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី២ នោះឡើយ៕


Telegram