ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៣ គីឡូក្រាម ត្រូវបានដកហូតនិងពិន័យក្នុងខេត្តសៀមរាប។
ខេត្តសៀមរាប ៖ នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ មន្រ្តីក.ប.ប. ប្រចាំខេត្តសៀមរាប បានចុះត្រួតពិនិត្យទំនិញគ្រឿងឧបភោគ បរិភោគ និងអាល់កុល នៅតាមបណ្ដាដេប៉ូចែកចាយ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន ២៣ គីឡូក្រាម និងធ្វើការពិន័យអន្តរកាណ៍ទៅលើម្ចាស់ទំនិញផងដែរ ចំណែកឯទំនិញដកហូត នឹងធ្វើការកម្ទេចចោលទៅតាមនីតិវីធីនៃច្បាប់៕