ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង , ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងពេលរាត្រី ត្រូវបាននគរបាលក្រុងបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនបានជាក់ស្តែង កាលពីវេលាម៉ោង ១ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ សី ហា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន សុផល ភេទប្រុស អា យុ៣២ឆ្នាំ មា ន ទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ ប៉ិន តារារិទ្ធ ភេទប្រុ ស អាយុ៥១ឆ្នាំ រស់នៅភូមិរត នៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការដកហូរ សម្ភារៈរួមមាន៖
-ដង្កាប់ ដងពណ៌ខៀវ ចំនួន១
-កង់ ពណ៌ផ្កាឈូក ចំនួន១គ្រឿង
-ខ្សែភ្លើងប្រវែង ៥០ ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវបាន នគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនវត្តតាមនីតិវិធី -ច្បាប់ ។ រីឯខ្សែភ្លើងបានប្រគល់ជូនជនរងគ្រោះវិញ៕