ស្មានថាលាក់ភ្នែកប៉ូលិសបាន ហាមមិនឲ្យជួបជុំ បែរជាលួចប្រមូលផ្តុំកណ្តាលព្រៃជល់មាន់ រវល់ឈ្ងោកចាក់មាន់ ងាកមកប៉ូលិសព័ទ្ធជាប់
សន្តិសុខសង្គម
185

ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង , មនុស្សមួយក្រុម ជិត១០នាក់ បានលួចលាក់ប្រមូលផ្តុំគ្នា ជល់មាន់កណ្តាលព្រៃ ស្មានថាលាក់ភ្នែកប៉ូលិសបាន មានអីខណៈរវល់ឈ្ងោកចាក់មាន់ ងាកមកប៉ូលិសព័ទ្ធជាប់ ទាំងមនុស្ស ទាំងវត្ថុតាងកាលពីវេលាម៉ោង ១១និង៣៩ នាទី ថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២១ នៅ ចំ ណុច ភូមិ បេង ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្ត បាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាប់ ជាប្រចាំ ក៏ដូចជា យោ បល់ របស់ លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យ ការ អមសាលាដំបូងខេត្តបាត់ ដំបង ។

ជាក់ស្តែង កម្លាំងសមត្ថកិច្ច ដឹកនាំដោយលោ កវរសេនីយ៍

ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានដឹកនាំកម្លាំងផ្ទាល់ឡោមព័ទ្ធឆ្មក់បង្ក្រាប ឃាត់ខ្លួនបានមនុស្សចំនួន ៨ នាក់ យកមក កាន់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាជ្រាវ និងដកហូតបាន ៖

- សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ១

- ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ២

- មាន់ជល់ ចំនួន ២ ក្បាល

- ម៉ូតូ ចំនួន ៩ គ្រឿង ។

ក្រោយពេលសាកសួររួច ការិយាល័យ ជំនាញ កំ ពុងរៀបចំកសាងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំ បង ចាត់ការ តាម នីតិវិធី -ច្បាប់ ៕


Telegram