យកញញួរវា.យក្បាលជនរងគ្រោះរបួសធ្ងន់ធ្ងរ ប្ល.ន់យកចិញ្ចៀនពេជ្រ១វង់ និងទូរសព្ទដៃ២គ្រឿង រត់ពីភ្នំពេញ ទៅសម្ងំលាក់ខ្លួននៅខេត្តព្រៃវែង បាន២ថ្ងៃ ត្រូវប៉ូលិសចុះទៅក្របួចកបាន
សន្តិសុខសង្គម
348

ខេត្តព្រៃវែង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ អធិការដ្ឋាននគរបាលស្រុកមេសាង ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមាន ស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សារ (យកញញួរវាយក្បាលរបួសធ្ងន់ធ្ងរប្លន់យកចិញ្ចៀនពេជ្រ១វង់ និងទូរស័ព្ទដៃ២គ្រឿង) នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យ បានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ នៅចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ ក្រោយសាកសួរយកចម្លើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់វាយនិងញញួរទៅលើជនរងគ្រោះពិតប្រាកដមែនដោយបានប្លន់យកទូរស័ព្ទ២គ្រឿង និងចិញ្ជៀនពេជ្រ១វង់ នៅថ្ងៃដដែលខ្លួនបានលក់ទូរស័ព្ទ១គ្រឿងម៉ាកសាំសុងនៅកន្លែងទិញអេតចាយបានប្រាក់១៥ម៉ឺនរៀល និងលក់ចិញ្ជៀនពេជ្របានប្រាក់ ៥៧៤,០០០រៀល និងទូរស័ព្ទ១គ្រឿងទៀត ទុកប្រើផ្ទាល់ខ្លួន។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ធ្លាប់មានប្រវត្តិ សកម្មភាពលួចរ៉ឺម៉ក កង់បី ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំកន្លះ និងបានចេញ នៅខែកក្កដា ឆ្នាំ២០២១ និងមានសារធាតុញៀន។

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កសាងសំណុំរឿង បញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Telegram