ខេត្ត កំពង់ចាម ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង ជំនាញ ផែន ការងារ នគរបាល ព្រហ្មទណ្ឌ ចុះ សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ស្រុក ស្ទឹង ត្រង់ និង អាជ្ញាធរ មូលដ្ឋាន បង្ក្រាបទីតាំងសង្វៀនជល់មាន់ និង លេង អាប៉ោង មួយកន្លែង កាលពីវេលា ម៉ោង ១១ និង ៣០ នាទី ថ្ងៃ ទី ២៦ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ចម្ការ ស្វាយចន្ទីរ ក្រោយ ភូមិ បែក អន្លូង ឃុំ អារក្ស ត្នោត ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ។
ជា លទ្ធផល នៃ ប្រតិបត្តិការ នេះ កម្លាំង បាន បង្ក្រាប ចាប់ ឃាត់ខ្លួន អ្នកលេង ល្បែង ចំនួន ១១ នាក់ និង ដកហូត វត្ថុ តាង មួយ ចំនួន ទៀត ។ ដោយ ឡែក ឈ្មោះ នី ន គឹ ម សឿ ន មាន ជំងឺ ប្រចាំ កាយ ( ជំងឺលើសឈាម ) និង មាន អាកា រៈ ឡើង ឈាម ក្រោយ ពេល ឃាត់ខ្លួន ។ ហេតុនេះ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្ត បាន សម្រេច ប្រគល់ ឲ្យ ក្រុម គ្រួសារ យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យ ។
បច្ចុប្បន្ន អ្នកលេង ល្បែង ទាំង ១០ នាក់ ខាងលើ រួម និង វត្ថុ តាង ត្រូវ បាន បញ្ជូន ទៅ កាន់ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បី សាកសួរ និង កសាង សំណុំរឿង តាម នីតិវិធីច្បាប់ ៕