រាជធានីភ្នំពេញ ៖ គណះកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានយកអាកុលក្លែងក្លាយ ដែលធ្វើការបង្រ្កាបបានមួយរយ:កន្លងមក ចំនួន៧៤តោន ៦០គីឡូក្រាម ស្មើនឹង៧៤,០៦០លីត្រ ធ្វើការកម្ទេចចោល នៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅទីលានចាក់សំរាម នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា អាកុលក្លែងក្លាយ ដែលប្រើសារធាតុមេតាណុលលើសកម្រិតតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល ចំនួន៧៤តោន៦០គីឡូក្រាម ស្មើនឹង (៧៤,០៦០លីត្រ) ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាប និងដកហូតបាននៅទីតាំងមួយកន្លែង ស្ថិតនៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ ២០២១ កន្លែងមក ដែលជាប្រភេទអាកុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗជាពិសេសមេរោគកូវីដ-១៩ ពុំមានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។
ដូច្នេះដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ក៏ដូចជាការទប់ស្តាត់ចរាចរណ៍អាកុលក្លែងក្លាយដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
សូមគ្រឹះស្ថាន ឱសថស្ថាន ឱសថស្ថានរងនិងកន្លែងប្រកបអាជីវកម្មនានាបញ្ឈប់បញ្ជាទិញអស់កុលក្លែងក្លាយទាំងនេះយកមកប្រើប្រាស់ ៕ មេសា