រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពរលួយសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាល ជះក្លិនស្អុយ នៅក្នុងដីទួលមួយកន្លែង មិនដឹងស្លាប់តាំងពីពេលណាមកនោះទេ បង្កការភ្ញាក់ផ្អើលនៅម៉ោង ៧និង ៣០នាទី យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជាមនុស្សស្រី ឬមនុស្សប្រុស ខណៈសាកសពបានរលួយទៅហើយ សល់តែគ្រោងឆ្អឹងនិងលលាដ៍ក្បាល រង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ជាមុនសិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគាត់ធ្វើដំណើរឆ្លងកាត់ទីនេះ ហើយក៏បានឃើញ លលាដ៍ក្បាលមនុស្ស និងគ្រោងឆ្អឹង នៅក្បែគុម្ពឬស្សីរយៈពេលជាង២អាទិត្យទៅហើយ តែគាត់មិនហ៊ានរាយការណ៍ជូនសមត្ថកិច្ច រហូតមកទល់ថ្ងៃកើតហេតុ ទើបគាត់ដាច់ចិត្ត រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ភ្លាមៗសមត្ថកិច្ចនគរបាលខណ្ឌកំបូល ដឹកនាំដោយលោកអធិការខណ្ឌ បានចុះមកធ្វើការពិនិត្យនិងហ៊ុព័ទ្ធទីតាំងខាងលើ កុំឲ្យមានអ្នកចូល ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យនៅព្រឹកនេះ បន្តទៀត ៕