អាជ្ញាធរខណ្ឌបឹងកេងកង ចុះពិនិត្យទីតាំង ហាង LOST lM PHNOM PENH ធ្វើកិច្ចសន្យា ហាមលក់គ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការសុខាភិបាល បើបំពាន នឹងចាត់វិធានការតាមច្បាប់
សន្តិសុខសង្គម
456

រាជធានីភ្នំពេញ ៖ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងរបស់សាលាខណ្ឌបឹងកេងកង បានចុះពិនិត្យទីតាំង ហាង LOST lM PHNOM PENH មួយកន្លែង កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

នៅចំណុចផ្លូវលេខ១៤៣ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងនោះ សមត្ថកិច្ច បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាមួយនឹងភាគី ហាង LOST lM PHNOM PENH ខាងលើ ដោយ មិនអនុញ្ញាតអោយលក់គ្រឿងស្រវឹង , ត្រូវអនុវត្តតាមវិធានការសុខាភិបាល គឺរក្សាគម្លាតសង្គម ហើយករណីបើកបំពាន អាជ្ញាធរនិងចាត់វិធានការតាមផ្លូវច្បាប់ ៕


Telegram