ខេត្តស្ទឹងត្រែង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រោយពីមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយក្រុមការងារអនុវត្តច្បាប់ថ្នាក់ខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ដែលល្មើសនិងវិធានការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ បៀរចំនួន ០២ហ៊ូរ និង កំរាលផួយពីរផ្ទាំង នឹងត្រូវបានធ្វើការផាកពិន័យក្នុង ០១នាក់ ចំនួន ១,០០០,០០០រៀល រួមមាន៖
១/ ឈ្មោះ ឃុន ឡៃភួង ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
២/ ឈ្មោះ ស ម៉ុម ភេទ ស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៣/ ឈ្មោះ កែវ សុថៃ ភេទ ស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៤/ ឈ្មោះ អី នី ភេទប្រុស អាយុ ៤៦ ឆ្នាំមានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៥/ឈ្មោះ ស្រី តុប ភេទស្រី អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៦/ឈ្មោះ អូន ស្រីណា ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៧/ឈ្មោះ អ៊ុល សុប៊ិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។ យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល , ៣ ការពារ ៣ កុំ ៕