ខេត្តកំពត ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាឪពុកចុង ក្រោយប្រើហិង្សារវាយទៅលើកូនចុង បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅ ភូមិ អូរ ច្រនៀង ឃុំ កំពង់ត្រាច ខាងលិច ស្រុក កំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានអាយុ ៨ ឆ្នាំ រង របួស ខ្នង និង ភ្លៅ ទាំង សងខាង ផ្ទៃមុខ ខាងស្តាំ ១ កន្លែង ។ ចំណែក ជន ដៃដល់ ឈ្មោះ ខាន់ ខា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ ភូមិ អូរ ច្រនៀង ឃុំ កំពង់ត្រាច ខាងលិច ស្រុក កំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណី នេះ គឺ នៅ មុន កើតហេតុ ជន ដៃដល់ បាន ត្រឡប់ មក ពី ធ្វើការ រោងចក្រ ពូ ចិន ហើយ បានឃើញ ជន រង គ្រោះ យក របស់របរ ខ្លួន លេង និង ហូប បាយ ម្ហូប មិន ទុក ឲ្យ ខ្លួន ក៏ កើតក្តី ខឹង យក ខ្សែភ្លើង វាយ ទៅ លើ ជន រង គ្រោះ តែ ម្តង ។
ក្រោយ កើតហេតុ សមត្ថកិច្ច បាន ចុះ អន្តរាគមន៍ ឃាត់ខ្លួន ជន ដៃដល់ ដើម្បី ចាត់ការ តាម ច្បាប់ ៕