មុខសញ្ញាលួចកាត់យកខ្សែភ្លើងនៅក្រុងបាត់ដំបងចំនួន០៦នាក់ ត្រូវបា នសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន
សន្តិសុខសង្គម
442

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យចំនួន ៦នាក់ ដែលជាមុខសញ្ញាលួចកាត់យកខ្សែភ្លើងនៅក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់រួមមាន ៖

១-ឈ្មោះ ខា សុវណ្ណា ហៅ ស្វា ភេទប្រុស អា យុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

២-ឈ្មោះ ហែម វុត្ថា ហៅ គក់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

៣-ឈ្មោះ ព្រាប សត្ថា ឫទ្ធា ហៅ កុក ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

៤-ឈ្មោះ ផាត់ រក្សា ហៅ វូ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ដំបង ។

៥-ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

៦-ឈ្មោះ រឺន ចន្ទ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិ វត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ ដំ បង ខេត្ត បាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង ដកហូត រួម មាន ៖

- ម៉ូតូ ម៉ាក ស៊ូស៊ូគី វីវ៉ា ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1S-5587

- សំបក ជ័រខ្សែ ភ្លើង មួយ ចំនួន ដែលនៅសល់ក្រោយពីហែកយកខ្សែបណ្តូលទង់ដែងទៅលក់អស់។

សូមបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះបានលេចឡើងនូវករណីចោរកម្មលួចកាត់យក ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មួយចំនួន ជាពិសេសក្នុងក្រុងបាត់ដំបង ករណី នេះក្រុមជនសង័្សយបានយកខ្សែភ្លើងដែលលួច បានទៅដុតបំផ្លាញជ័រខាងក្រៅចេញ ឬហែកជ័រខាងក្រៅចេញ រួចយក ខ្សែទង់ដែងនៅខាងក្នុងថ្លឹងលក់ជារបស់(អេតចាយ)ដើម្បីបានប្រាក់។

ក្នុងសកម្មភាពបែបនះ លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានជម្រុញដល់មន្ត្រីនគរ បាលក្នុងផែនជំនាញ និងគ្រប់អធិការដ្ឋាននគរ បាលក្រុង ស្រុក ពង្រឹងការងារជំនាញរបស់ខ្លួនបន្ថែមទៀត ពិសេសការល្បាត និងស្រាវជ្រាវរកក្រុមលួច ខ្សែភ្លើងនេះ យកមកផ្តន្ទាទោសតាម ច្បាប់។ ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាលក្នុងពេលជួបប្រទះករណីខាងលើ ដើម្បីមានវិធានការ បង្រ្កាបបានទាន់ពេលវេលា។

ចំណែកជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបាន ការិយាល័យ ជំនាញ កំពុង រៀបចំ សំ ណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការតាមច្បាប់បន្តទៀត៕


Telegram