ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្កាំងអធិការដ្ឋាននគ របាលស្រុកឧដុង្គ សហការស្រាវជ្រាវ រហូតឈា ន ដល់ការបង្រ្កាបជាក់ស្ដែង ចាប់យកបានវត្ថុតាងថ្នាំ ញៀន ចំនួន ០៣ កញ្ចប់ (១តូច និង ២ធំ) ស្មើ និងទម្ង ន់ ២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។
មុខសញ្ញាសង្ស័យលើមានឈ្មោះ មាស ថន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ ស្រុកបា ត់ដំបង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ ។
បន្ទាប់ ពី ដំណើរ ការនីតិវិធី សាកសួរ និងចម្លើយរប ស់មុខសញ្ញា សមត្ថកិច្ច បានស្នើសុំ ការដឹកនាំ សម្រ បស ម្រួល នីតិវិធី ពីរតំណាងអយ្យការ អមសាលាដំ បូងខេត្ដកំពង់ស្ពឺ ចុះពិនិត្យរួមគ្នា ឆែកឆេរបន្ទប់ជួល លេខ ១០ ១ នៅ ផ្ទះសំ ណាក់ យីហោ ហេបភី ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធា នីភ្នំពេញ និងដោយបានកិ ច្ចសហការល្អ ពីថៅកែម្ចាស់សំណា ក់ លទ្ធផល ជា ក់ ស្ដែង រកឃើញ វត្ថុតាងរួមមាន ៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០១ ថង់ធំ ទម្ងន់៦៧៣,៦៤ ក្រាម
-ម្សៅពណ៌លឿង ០១ ថង់តូច
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០៣កញ្ចប់និង០១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម
-ម្សៅពណ៌ លឿង ០១កញ្ចប់ ទម្ងន់ ២,៨២ ក្រាម (សង្ស័យជាគ្រឿងញៀន)
-ទូរស័ព្ទដៃ ០២គ្រឿង
-ជញ្ជីង ០១គ្រឿង
បច្ចុប្បន្ន មុខសញ្ញា សង្ស័យ រួមជាមួយ វត្ថុតាង ចា ប់យក ថ្នាំ ញៀន និងសម្ភារៈ ផ្សេងៗ ជំនាញ បានក សា ង សំណុំរឿង បញ្ជូន ទៅ អយ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការ បន្ដតាមនីតិវិធីច្បាប់៕