ខេត្តបាត់ដំបង ៖ យោងផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ អាប៉ោង ) ឃាត់ខ្លួនមនុស្សចំនួន៦នាក់ កាលពីវេលាម៉ោង ២និង៤២នាទី រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅចំណុច ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៦នាក់ រួមមាន ៖
១-ឈ្មោះ យឹម សារ៉េត ហៅ សួន ប៉ារ៉ា ភេទប្រុ ស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ស្វាយអាត់ ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ។
២-ឈ្មោះ ឈឺន រ៉ាង ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។
៣-ឈ្មោះ ស៊ីម អូន ភេទ ប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅ ភូមិ មុខរាហ៍ ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។
៤-ឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃវាំង ឃុំ តាលោ ស្រុក តាលោសែនជ័យ ខេត្ត ពោធិ៍សាត់ ។
៥-ឈ្មោះ នួន គោ ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង។
៦-ឈ្មោះ សយ សុផល ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ភូមិ ក្តី ស្នួល ឃុំ ត្រពាំង ជង ស្រុក បា កាន ខេត្ត ពោធិ៍សាត់ ។
ក្នុងនោះ វត្ថុតាង ដកហូតបាន រួម មាន ៖
- មេ អាប៉ោង ចំនួន ០១ គ្រាប់
- ចាន សម្រាប់ បង្វិល មេអាប៉ោង ចំនួន ០២
- ផ្តិល ជ័រ សម្រាប់ គ្រប អាប៉ោង ចំនួន ០១
- ធុង ជ័រ ដាក់ ដី សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១
- កម្រាល សម្រាប់ ចាក់ អាប៉ោង ចំនួន ០១
- ម៉ូតូ ចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ការិយាល័យ ជំនាញ បានរៀបចំ សំណុំ រឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕