ខេត្តកោះកុង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន២នាក់ បានរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦៦-៦៧ នៅចំណុចអន្ទង់តូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្ត ០១គ្រឿងម៉ាក HIUNDAI ពណ៌ ខៀវ លាយលឿង ពាក់ស្លាកលេខកំពង់ចាម 3A-7806 បើកបរទិសដៅដឹកអុស ពីកោះកុង ទៅ ភ្នំពេញក្រឡាប់ធ្លាក់កាវថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន០២នាក់ (ប្រុស) របួសស្រាល។
សមត្ថកិច្ចបន្តថា មូលហេតុ ដោយសារប្រើប្រាស់ល្បឿន ផ្លូវចុះចំណោត កោងខ្លំាង។ អ្នកបើកបរឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅឃុំ បុស្សខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល)។ អ្នករួមដំណើរឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិឃុំ ខាងលើ (របួសស្រាល)។ ចំណែកជនរងគ្រោះ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។ រីឯរថយន្ត ខូចខាតធ្ងន់ ៕