ខេត្តសៀមរាប ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អធិការដ្ឋាន នគរបាល ក្រុង សៀមរាប បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៤ នាក់ ករណី បង្ក ភាព អនាធិបតេយ្យ វាយ កាប់ ចាក់ គ្នា នៅ វេលា ម៉ោង ១២ និង ៣០ នាទី ឈាន ចូល ថ្ងៃ ទី ២៩ ខែសីហា ឆ្នាំ ២០២១ នៅ ត្រង់ ចំណុច តាម បណ្ដោយ ផ្លូវ កៅស៊ូ បុរី សៀង ណាំ ២ ស្ថិត នៅ ភូ មិច ន្លោ ង សង្កាត់ ស្រ ង៉ែ ក្រុង / ខេត្តសៀមរាប ។
ក្រុម ស្ទាវ ទាំង ៤ នាក់ ដែល ឃាត់ខ្លួន មាន ១. ឈ្មោះ យិ ន សីលា ហៅ សិលា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ នៅផ្ទះ មាន ទីលំនៅ បច្ចុប្បន្ន ភូមិ កសិកម្ម សង្កាត់ ស្រ ង៉ែ ក្រុង - ខេត្តសៀមរាប ។ ២. ឈ្មោះ ស្រឿង ធា រី ហៅ ឃ្លូ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ បច្ចុប្បន្ន ភូមិ កសិកម្ម សង្កាត់ សង្កែ ក្រុង / ខេត្តសៀមរាប ។ ៣. ឈ្មោះ វុន ភុង ឃី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ បច្ចុប្បន្ន ភូមិ កសិកម្ម សង្កាត់ ស្រ ង៉ែ ក្រុង / ខេត្តសៀមរាប ។ ៤. ឈ្មោះ រឿ ន រ៉ុ ង សុ ម៉ា លុ ច ហៅ យុយ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ នៅផ្ទះ កសិកម្ម សង្កាត់ ស្រ ង៉ែ ក្រុង / ខេត្តសៀមរាប ។
លោក ឧត្តមសេនីយ៍ត្រី ភឹង ចិ ត្តា រ៉េ ត ស្នងការ រង ទទួល ផែន ព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ទាំង ០៤ នាក់ ពាក់ព័ន្ធ ករណី អំពើ ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ទោស ( ប្រើប្រាស់ អាវុធ ផ្សេងៗ ) និង បទ ធ្វើ ឲ្យ ខូចខាត ដោយ ចេតនា ។ ក្រោយ ពី ធ្វើការ សាកសួរ រួច សមត្ថកិច្ច បាន យក ជនសង្ស័យ ទាំង ០៤ នាក់ ធ្វើតេស្ត យក សំណាក រក ជំងឺ កូ វី ដ -១៩ ជា លទ្ធផល អវិជ្ជមាន និង បាន ធ្វើតេស្ត រក សារធាតុ ញៀន នៅ ក្នុង ទឹកនោម លើ ជនសង្ស័យ ទាំង ៤ នាក់ ជា លទ្ធផល ( អវិជ្ជមាន ) ។
ក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស នេះ សមត្ថកិច្ច រក ឃើញ និង ដកហូត វត្ថុ តាង បាន រួម មាន : កាំបិត ខ្វែវ គ្មាន ដង ចំនួន ០១ ដើម ម៉ូតូ ចំនួន ០២ គ្រឿង ជា មធ្យោបាយ ជនសង្ស័យ ជិះ ប្រព្រឹត្ត បទល្មើស ម៉ាក ហុងដា ឌ្រី ម ស៊េរី ឆ្នាំ ២០១៤ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ សៀមរាប 1P-5760 និង ម៉ាក ហុងដា ឌ្រី ម ស៊េរី ឆ្នាំ 2005 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ សៀមរាប 1L-7023 ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង បួន នាក់ និង វត្ថុ តាង ត្រូវ បាន កម្លាំង ឃាត់ខ្លួន និង កំពុង កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បី អនុវត្ត ទៅ នីតិវិធីច្បាប់ បន្ត ទៀត ៕