សង្ស័យខូចចិត្តរឿងស្នេហា គិ.តខ្លីធ្វើរឿងបែបនេះ រយៈពេល១០ថ្ងៃទើបប្រទះឃើញស.ព.អណ្តែតទឹក
សន្តិសុខសង្គម
690

ខេត្តកណ្តាល ៖ យោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកនៅចំណុចតាមដងទន្លេមេគង្គក្រោម ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យ កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅច្រាំងដងទន្លេមេគង្គង ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយជំនាញកោសលវិច័យ អាជ្ញាធរឃុំ និងពេទ្យមណ្ឌលសុខភាពឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការពិនិត្យសាកសព។

ជាលទ្ធផលទើបដឹងថា សាកសពជាមនុស្សប្រុស សម្បុរខ្មៅស្រអែម មានកំពស់ប្រហែល១,៦០ម៉ែត្រ ស្លៀកខោខូប៉យ ពណ៌ទឹកប៊ិចជើងវែង គ្មានខោក្នុង ពាក់អាវពណ៌ខ្មៅ ដៃវែងលៀត មានឡេវចំនួន៦ ពាក់អាវក្នុងវាលក្លៀក ពណ៌ខ្មៅលៀត គ្មានស្បែកជើង មានចងខ្សែអំបោះ ពណ៌ក្រហមកដៃទាំងសងខាង មានខ្សែសាកទូរស័ព្ទ ពណ៌សចងចង្កេះជាខ្សែក្រវ៉ាត ពាក់នាឡិកាម៉ាកLonbo ពណ៌មាស ខ្សែស្បែកពណ៌សុខកូឡា ពាក់នៅដៃខាងឆ្វេង នៅក្នុងខោប៉ាវខោមានកាបូបដាក់លុយពណ៌ខ្មៅចំនួន១ នៅក្នុងកាបូបមានកាត់ចាក់វ៉ាកសាំង១សន្លឹក លុយដុល្លារ១សន្លឹកក្រដាស់២ដុល្លារ លុយខ្មែរ៦ពាន់រៀល និងមានក្រដាសសៀវភៅសរសេរអក្សរខ្មែរច្រើនសន្លឹក ដោយសភាពសពស្អុយរលួយ មើលមុខលែងស្គាល់។

តាមការបំភ្លឺពីឈ្មោះ អេង សុមន្នី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិលេខ៨ ឃុំកំពង់លាវ ស្រុកព្រៃវែង ខេត្តព្រៃវែង (ត្រូវជាម្តាយមីងសាកសព) បានបំភ្លឺអោយដឹងថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៦យប់ ឈ្មោះមឿន ម៉េងលី ត្រូវជាក្មួយខាងលើបានសុំគាត់ទៅដើរលេងហើយសុំលុយគាត់ចំនួន២០០០០៛ ពេលនោះគាត់បានអោយលុយទៅចំនួន៥០០០០៛ រួចក៏បានចេញបាត់ពីផ្ទះរហូត ដោយមិនបានប្រាប់ថាទៅណា។

ម្តាយមីងជនរងគ្រោះបានបន្តទៀតថា ជនរងគ្រោះ ជាក្មួយជាមនុស្សមានស្នេហាស្រីច្រើនចូលចិត្តរឿងស្នេហា។ មុនថ្ងៃចាក់ចេញពីផ្ទះក្មួយគាត់ ស្រងូតស្រងាត់។

តាមការពិនិត្យលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ ហើយបានបន្សល់ទុកក្រដាសសៀវភៅជាច្រើនសន្លឹកសរសេរជាអក្សរខ្មែរមានអត្ថន័យទំនោរទៅរឿងស្នេហាច្រើន។

តាមការសន្និដ្ឋានសាកសពបានស្លាប់រយៈពេលជិត១០ថ្ងៃមកហើយ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបានធ្វើការវិចខ្ចប់ប្រគល់អោយក្រុមគ្រួសារ សាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕


Telegram