ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុរសអាយុ៣០ឆ្នាំម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្រី្តម្នាក់អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ ខ្លួនតាមពាក្យបណ្តឹង អនុវត្តតាមច្បាប់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យមានឈ្មោះ ខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់ នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពចូលទៅក្នុងមុង ប៉ុនប៉ង រំលោភ សេពសន្ថវៈលើជនរងគ្រោះឈ្មោះ ស.អ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅកន្លែង កើតហេតុខាងលើ ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះរើបម្រាស់ស្រែកឆោឡោ ឡើងទើបជន សង្ស័យមិនអាចប្រព្រឹត្តសកម្មភាពបានសម្រេចរួចរត់ គេចខ្លួនពីទីនោះតែម្ដង។
ភ្លាមៗជនរងគ្រោះបានរាយការណ៍អំពីករណីនេះដល់សមត្ថកិច្ចនគរបាលអំពីសកម្មភាពរបស់ជន សង័្សយខាងលើ ។ ឆ្លងតាមយោបល់ដឹកនាំ បញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ នគរបាលស្រុក មោងឬស្សី បានដឹកនាំធ្វើការ ស្រាវ ជ្រាវរហូតនាំខ្លួនជនសង្ស័យខាងលើ នៅ ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង៩និង ០០នាទីព្រឹក នៅចំណុចមូលដ្ឋានកើតហេតុ បញ្ជូ ន មកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមផ្លូវច្បាប់៕