ចាប់ខ្លួនមនុស្សប្រុសស្រី៣នាក់ ដកហូតគ្រឿងញៀន៥១កញ្ចប់ និងលុយ១៥លានរៀល
សន្តិសុខសង្គម
166

ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ សមគំនិត ផ្តល់ទីតាំង ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្សយ័ចំនួន ០៣នាក់ ស្រីម្នាក់ រួមមាន ៖

១/ឈ្មោះ ព្រៃ សំអុន ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

២/ឈ្មោះ ព្រៃ សំអូន ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៣/ឈ្មោះ ម៉ែន សារ៉ុម ភេទស្រីអាយុ ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនសរុបចំនួន៥១កញ្ចប់ស្មើនិង(៣១,១១ក្រាម) , ទូរសព្ឌ័ ០២គ្រឿង ថវិកាចំនួន១៥លានរៀល និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


Telegram