ខេត្តកំពង់ធំ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្ត កំពង់ ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះផ្ទះ ចំនួន ០១ខ្នង ទំហំ ៦.៥ម៉ែត្រ x៨.៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ដែលមានម្ចាស់ផ្ទះឈ្មោះ សូរ ស៊ុន ភេទ ស្រី អាយុ ៦៥ ឆ្នាំ បណ្តាលឲ្យខូចខាត៖
- ឆេះផ្ទះចំនួន ០១ ខ្នង
- ម៉ូតូចំនួន ០១ គ្រឿង
- កង់ចំនួន ០១ គ្រឿង
- ស្រូវចំនួន ០២បេ
- បាសចំនួន ០១ គ្រឿង
- ទូរទស្សន៍ ០១ គ្រឿង
- ផ្ទាំងសូឡា ០២ គ្រឿង
- អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ។
ចំណែកមូលហេតុ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាល មក ពី ឆ្លងចរន្តអគ្គីសនី (ម្ចាស់ផ្ទះមិនដេកនៅផ្ទះ) ។ ចំណែករថយន្តអគ្គិភ័យនគរបាលស្រុកសណ្តាន់ ពុំបានចេញអន្តរាគមន៍ទេ ព្រោះព័ត៌មានយឺតយ៉ាវ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ