ខេត្តព្រះសីហនុ៖ គ្រាន់តែខ្វះលុយ២០០រៀលសោះ កើតជាជម្លោះ ទាស់សម្តី រវាងភេទទី៣ និងអ្នកដឹកជញ្ជូនអាហារ ក្លាយជាហិង្សារ ឈានទៅដល់ការ ដោះស្បែកជើងវាយក្បាល និងវាយដោះសម្លៀកបំពាក់ផ្អើលពេញផ្លូវ នៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ឯករាជ្យ (ជិតតុលាការចាស់) ស្ថិតក្នុងសង្កាត់៤ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យTVFB ដឹងថា មុនពេលកើតហេតុ ក្រុមភេទទី៣ បានធ្វើការបញ្ជារទិញ ទំនិញពីក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។ បន្ទាប់ពីបញ្ជារទិញរួច ភ្នាក់ងារដឹកជញ្ជូន បានយកទំនិញនោះទៅឲ្យភ្ញៀវដែលជាភេទទី៣ នៅទីតាំងខាងលើ ខណៈកំពុងគិតលុយ ស្រាប់តែភាគីខាង ភេទទី៣ ខ្វះលុយចំនួន២០០រៀល ក៏មានការជជែកគ្នាអស់ប៉ុន្មាននាទី ក្រោយមកភ្នាក់ងារដឹកជញ្ជូន គាត់សម្រេចចិត្តថានឹងមិនយកលុយ២០០ រៀលនោះទេ ហើយគាត់ក៏បានដឹកទំនិញផ្សេងយកទៅអោយភ្ញៀវបន្ទាប់១ទៀត មិនទាន់បានប៉ុន្មានផង ភាគីភេទទី៣ បានខលទៅ ភ្នាក់ងារដឹកជញ្ជូនម្ដងទៀតដោយប្រាប់ថា ខាងអ្នកដឹងជញ្ជូនអាប់លុយអោយគាត់ខ្វះ ៨០០០រៀល តែខ្លួនបានបដិសេដ រួចនិយាយថា « អត់ទេបង មានតែបងខ្វះខ្ញុំ២០០រៀលវិញ » ទើបក្លាយទៅជាការតវ៉ា មិនត្រូវរ៉ូវគ្នា ឈានដល់ការទប់អារម្មណ៍មិនជាប់ ទើបភាគីខាងភេទទី៣ ប្រើហិង្សារទៅលើ ភ្នាក់ងារដឹកជញ្ជូន ដោយបានប្រើស្បែកជើង វាយទៅកាន់ភ្នាក់ងារ ដឹកជញ្ជូន ដោយការទ្រាំមានដែនកំណត់ ភាគីខាងដឹកជញ្ជូន ក៏វាយតបទៅវិញ បណ្ដាលអោយរបូតសម្លៀកបំពាក់ ភេទទី៣ បង្ហាញកេរ្តិ៍ខ្មាស់ កណ្តាលទីសាធារណៈតែម្តង។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤ បានចុះធ្វើការអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនភាគីទាំងសងខាង យកទៅធ្វើការសាកសួរ សម្របសម្រួលគ្នា ទៅតាមនីតិវិធីច្បាប់ផងដែរ៕