ជនជាតិចិន ដែលដកកាំ.ភ្លើ.ងបា.ញ់២គ្រាប់នៅសណ្ឋាគារមួយកន្លែង ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុចា.ប់ខ្លួនបានហើយ បន្ទាប់ពីរត់គេចខ្លួនបាន៤ទៅ៥ថ្ងៃ
សន្តិសុខសង្គម
491

ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលថ្លើមពាសមេឃ ដកកាំភ្លើង បាញ់២គ្រាប់រំសាយកំហឹង លើកញ្ចក់ទ្វារសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ហើយរត់គេចខ្លួន ពេលនេះ ត្រូវបាន កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីរត់គេចខ្លួនបាន ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ។

ការបង្ក្រាបនេះ គឺធ្វើឡើង ក្រោមការដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង ៣០នាទីទៀបភ្លឺ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធចំនួន ០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី ០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ទើបឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ។

ជនសង្ស័យឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដកហូតបាន កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323, បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ ៩mm) ។

បច្ចុប្បន្ន ជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕


Telegram