នគរបាលស្រុកបាណន់ បង្ក្រាបល្បែ.ងស៊ីសងកត់ឆ្នោតខុសច្បាប់២ករណី ឃាត់ខ្លួនមនុស្ស០៧នាក់ អនុវត្តតាមច្បាប់
សន្តិសុខសង្គម
323

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចុះបង្ក្រាប ករណីល្បែងស៊ីសងកត់ឆ្នោតខុសច្បាប់ (ចាក់កន្ទុយលេខ) ចំនួន២ករណី ឃាត់ខ្លួនមនុស្សសរុប៧នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងមូលដ្ឋានឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ទាំង៧នាក់នេះ មាន៤នាក់ជាមនុស្សស្រី ដោយក្នុងនោះសមត្ថកិច្ចដកហូតបាន ៖

-បៀរតងចំនួន ០៣ហ៊ូ

-កម្រាលក្រាលសំរាប់លេងល្បែង០១ផ្ទាំង

-កំណាត់ឈើសម្រាប់កាវសន្លឹកបៀរចំនួន ០៣ ដើម

-កាតុងកត់លេខឆ្នោតចំនួន០៦សន្លឹក

-ម៉ាស៊ីនគិតចំនួន០២គ្រឿង

-សន្លឹកក្រដាស់កាបោនសម្រាប់ទ្រាប់សរសេរចំ នួន ០១សន្លឹក

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង

-ប្រាក់រៀលចំនួន៤២៥,៥០០រៀល

-ប្រាក់ដុល្លាអារមេរិកចំនួន៥០ដុល្លា

-ម៉ូតូ ០១ គ្រឿង

- ប្រដាប់កិបក្រដាស់ ចំនួន ០១

- បន្ទាត់ចំនួន ០១ ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនអ្នកកត់ឆ្នោតខុសច្បាប់ទាំង៧នាក់ខាងលើ ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram