រថយន្តព្រូស បុកគ្នាជាមួយម៉ូតូស្កុបពី បណ្ដាលស្លា.ប់.ម្នាក់ របួ.ស.ធ្ង.ន់ម្នាក់ ក្នុងសង្កាត់ជ័យជំនះ
សន្តិសុខសង្គម
434

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ព្រូសបុកគ្នាជាមួយម៉ូតូស្កុបពី បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្ដបានអោយដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ដព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AG-7411 បើកតាមបណ្ដោយផ្លូវបំបែកជាបួន ព្រះនរោត្តម ក៏មានម៉ូតូស្កុបពីមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1ID-5312 ឌុបគ្នា២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូជាមនុស្សប្រុស ស្លាប់ម្នាក់ និងស្ត្រីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ភ្លាមនោះសមត្ថកិច្ចបានមកដល់បានឃាត់ខ្លួន និងវាយខ្នោះ ម្ចាស់រថយន្ដព្រូសទៅប៉ុស្ដិ៍នគបាលជ័យជំនះដើម្បីសួរនាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


Telegram