អត់លុយជិះតាក់ស៊ីទៅស្រុកកំណើតវិញ គិ.តខ្លីបម្រុងហ..ក់.ទឹក.ស.ម្លា.ប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី ប៉ូលិសនិងប្រជាពលរដ្ឋជួយឃាត់និងរៃអង្គាសលុយគ្នា ជួយចេញថ្លៃតាក់ស៊ី ..
សន្តិសុខសង្គម
287

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ដោយសារតែ បុរសម្នាក់ បាននិយាយថា ខ្លួនអត់លុយជិះតាក់ស៊ីទៅស្រុក គិតអីអត់ចេញ ទើបប៉ុនប៉ងធ្វើអត្តឃាតបម្រុងលោតទឹកសម្លាប់ខ្លួន តែមិនបានសំរេច ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយឃាត់ទាន់ កាលពីវេលាម៉ោងម៉ោង១២និង១២នាទី ថ្ងៃត្រង់ទី០៣ ខែកញ្ញា ឆ្នាំ២០២១ លើស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលមកប៉ុនប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី គាត់រស់នៅខេត្តព្រៃវែង ព្រោះអត់មានលុយជិះតាក់ស៊ី ដើម្បីត្រឡប់ទៅស្រុកកំណើតវិញក៏សម្រេចចិត្តធ្វើអត្តឃាតនេះ ។

ក្រោយកម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរដឹងពីមូលហេតុ ក៏បានរៃអង្គាសប្រាក់មួយចំនួនជូនគាត់ដើម្បីជាសាហ៊ុយ ហៅចុះមកក្រោមវិញ យកថវិកាមួយចំនួន ដើម្បីធ្វើដំណើរទៅស្រុកកំណើត៕ មេសា


Telegram